មកដល់ថ្ងៃនេះគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard នៅតែមានទំនុកចិត្តថាកីឡាករអន្តរជាតិអាល្លឺម៉ង់ Werner នឹងនៅតែអាចបង្ហាញសមត្ថភាពពិតប្រាកដរបស់គេបាននៅទឹកដី Stamford Bridgeប៉ុន្តែក្នុងរយៈពេលយូរបន្តិចទៀត។
លោក Lampard បានបន្តទៀតថាជាក់ស្តែងកីឡាករនេះគឺអាចលេងនៅខាងឆ្វេងបានល្អជាងប៉ុន្តែលោកបានអំពាវនាវឲ្យអ្នកគាំទ្រទាំងឡាយបន្តអត់ទ្រាំបន្ថែមទៀតដើម្បីទុកពេលឲ្យគាត់សាងស្នាដៃឡើងវិញ បន្ទាប់ពីការបង្ហាញទំរង់លេងមិនល្អតាំងតែពីដើមរដូវកាលកន្លងមក។
រំលឹកដែរថា Werner បានធ្វើឲ្យ Chelsea ចំណាយលុយប្រមាណជា ៤៨លានផោនដើម្បីនាំ យកខ្សែប្រយុទ្ធរូបនេះពីក្លឹប RB Leipzig កាលពីខែមិថុនាកន្លងមកប៉ុន្តែកីឡាករវ័យ២៤ឆ្នាំរូបនេះអាច រកគ្រាប់បាល់បាន៩គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង២៥ប្រកួតដំបូងឲ្យក្លឹប៕
ប្រែសម្រួល៖ស៊ុនលី