ព័ត៌មានអន្តរជាតិ

Facebook ដាក់បម្រាមរាល់ការ ផ្សព្វផ្សាយ លើផលិតផល ពាក់ព័ន្ធនឹងអាវុធ នៅសហរដ្ឋអាមេរិក

បរទេស៖ Facebook កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានប្រកាសថាខ្លួននឹងធ្វើការដាក់បម្រាម ទៅលើរាល់ការផ្សាយពាណិជ្ជកម្មនិងផ្សព្វផ្សាយ ទៅលើផលិតផលដែលពាក់ព័ន្ធទៅនឹងអាវុធទាំងឡាយនៅអាមេរិកដើម្បី ធានាឲ្យបានថាថ្ងៃឡើងកាន់តំណែងរបស់លោក Joe Biden នឹងប្រព្រឹត្តទៅយ៉ាងរលូន។

ការប្រកាសនេះត្រូវបានគេ មើលឃើញថាបានធ្វើឡើងនៅក្រោយពេលដែលហេតុការណ៍ វាយប្រហារទៅលើអគាររដ្ឋាភិបាលកាលពីថ្ងៃទី៦ខែមករាកន្លងមក ពីសំណាក់អ្នកគាំទ្រលោក Donald Trump ក្នុងការប្រឆាំងទៅនឹងការសម្រេចចិត្តជាផ្លូវការ ចំពោះការឡើងកាន់អំណាចជាផ្លូវការរបស់លោក Joe Biden។

គួរឲ្យដឹងដែរថា នៅមុនសេចក្តីប្រកាសនេះផងដេរសមាជិកសភាអាមេរិកចំនួន៣នាក់ បានធ្វើការផ្ញើជាលិខិតមួយច្បាប់ទៅកាន់ប្រធានប្រតិបត្តិរបស់ Facebook លោក Mark Zuckerberg ដើម្បីសុំឲ្យបញ្ចប់នៃការដាក់ផ្សព្វផ្សាយទៅលើផលិតផល ដែលទាក់ទងទៅនឹងអាវុធដើម្បិធានាឲ្យបានថា នឹងមិនមានសកម្មភាពហិង្សាកើតឡើងនៅក្នុងថ្ងៃឡើង កាន់អំណាចរបស់លោក Biden នាថ្ងៃទី២០ខែមករាខាងមុខនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top