ព័ត៌មានអន្តរជាតិ

ចិនសាងសង អគារមន្ទីរពេទ្យ ត្រឹមតែ ៥ថ្ងៃក្រោយករណី កូវីដកើនឡើង

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន បរទេសបានឲ្យនៅថ្ងៃសៅរ៍នេះថា ប្រទេសចិនបានធ្វើការបញ្ចប់ទៅនៃ ការសាងសង់អគារមន្ទីរពេទ្យ ដែលមានរហូត ទៅដល់១៥០០បន្ទប់ដើម្បីអាចទទួលយកជនសង្ស័យ និងអ្នកឆ្លងកូវីដថ្មី ដែលទើបបានកំរើកឡើងសាជាថ្មីប៉ុន្មាន ថ្ងៃចុងក្រោយនេះ។

ទីភ្នាក់ងារិនស៊ិនហួបានចេញផ្សាយទៀតថា ចិនបានប្រើពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះក្នុងការសាងសង់មួយនេះហើយអគារពេទ្យនេះ គឺជាអគារពេទ្យមួយក្នុង ចំណោមអគារពេទ្យប្រមាណជា៦៥០០បន្ទប់សរុប ដែលរដ្ឋាភិបាល គ្រោងសាងសង់ នៅក្នុងទីក្រុង Nangong ក្នុងខេត្ត Hebei ។

គួរឲ្យដឹងថាកាលពីឆ្នាំ២០១៩កន្លងនិង២០២០កន្លងទៅចិនបានធ្វើការ គ្រប់គ្រងបានយ៉ាងល្អនូវការរីករាលដាលនៃវិរុសកូវីដប៉ុន្តែទើបមកដល់ខែធ្នូនេះ ចំនួនករណីថ្មីបានចាប់ផ្តើមងើបឡើងវិញនៅក្នុងតំបន់មួយចំនួន នៃប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

This image has an empty alt attribute; its file name is photo_2021-01-18_14-11-21-1024x576.jpg

Most Popular

To Top