កីឡា

លោក តែម ម៉ឺនបើកកិច្ចជាមួយមន្ត្រី បច្ចេកទេសត្រៀមការ ប្រកួតកីឡាប្រដាល់គុនខ្មែរ ថ្នាក់ជាតិ២០២០ នាថ្ងៃទី២៥ មករា

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានបើកកិច្ចជាមួយមន្ត្រីបច្ចេកទេស របស់ខ្លួនជិត១០០នាក់ ដើម្បីព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើស ថ្នាក់ជាតិ២០២០ ដែលនឹងប្រព្រឹត្ត ចាប់ថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅស្តាតចាស់ ដោយមានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍TV5 ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធនឹងកំណត់គណៈកម្មការបច្ចេកទេស តាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡាចំនួន៣០ទៅដល់៤០នាក់ ដើម្បីព ង្រឹងសមត្ថភាព មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ ត្រៀមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ “ASEAN Championships” នៅប្រទេសកម្ពុជា។

លោកបានបន្តថា លោកត្រូវការមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ មានសមត្ថភាព ច្បាស់លាស់ ពីព្រោះក្នុងឆ្នាំ២០២១សហព័ន្ធត្រូវរៀបចំ ព្រឹត្តិការណ៍ធំៗចំនួន៣ គឺព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើស ថ្នាក់ជាតិ២០២០ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២១ ដែលនឹងប្រព្រឹត្តនាមិថុនា ឆ្នាំ២០២១ និងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ “ASEAN Championships” នៅប្រទេសកម្ពុជា នឹងប្រព្រឹត្តនាសីហា ឆ្នាំ២០២១ ដោយមានប្រទេសចំនួន១១ចូលរួម មុនការប្រកួតកីឡា SEA GAMES 2023មកដល់ ៕
ដោយ៖លី ភីលីព

Most Popular

To Top