ស៊ីដនី៖សហរដ្ឋអាមេរិកបានជំរុញ ឲ្យប្រទេសអូស្រ្តាលីបោះបង់ចោល ផែនការរបស់ខ្លួនដែលបង្ខំឲ្យក្រុមហ៊ុន Google និងFacebook បង់ថ្លៃប្រព័ន្ធផ្សព្វផ្សាយ សម្រាប់មាតិកាព័ត៌មានរបស់ពួកគេ ដោ យនិយាយថា អាចមានផលវិបាកអវិជ្ជមានយូរអង្វែង សម្រាប់អតិថិជន និងក្រុមហ៊ុនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
អូស្រ្តាលីចង់បង្ខំក្រុមហ៊ុនយក្សបច្ចេកវិទ្យារបស់អាមេរិកបង់លុយ អង្គភាពសារព័ត៌មានក្នុងស្រុកស ម្រាប់ការបង្ហោះមាតិកាព័ត៌មាន ឬប្រឈមនឹងការពិន័យ ជាទឹកប្រាក់រាប់លានដុល្លារក្នុងមួយនៃចលនាដ៏ខ្លាំងក្លាបំផុតនៅទូទាំងពិភពលោកដើម្បីពិនិត្យ មើលអំណាចរបស់ពួកគេ។
វានឹងអនុវត្តចំពោះការស្វែងរកព័ត៌មាន “News Feed” របស់ Facebook និងGoogleដែលជំរុញឲ្យក្រុមហ៊ុនឌីជីថលគំរាមកំហែង ដើម្បីកំណត់សេវាកម្ម សម្រាប់ពួកគេផ្តល់ជូនអូស្រ្តាលី។
ការដាក់ស្នើទៅការស៊ើបអង្កេតរបស់ ព្រឹទ្ធសភាអូស្ត្រាលីក្នុង សេចក្តីព្រាងច្បាប់ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានហៅវាថា ជាផែនការបន្ទុក ដោយផ្តោតសំខាន់ទៅលើក្រុមហ៊ុនអាមេរិក២ប៉ុណ្ណោះដោយមិនបានបង្កើត ការរំលោភច្បាប់ អូស្រ្តាលីដែលមានស្រាប់ ឬទីផ្សារ។
ការដាក់ស្នើនិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមាន ការព្រួយបារម្ភថា ការប៉ុនប៉ងមួយតាមរយៈច្បាប់ដើម្បីគ្រប់គ្រងតួនាទីប្រកួតប្រជែងរបស់ អ្នកលេងជាក់លាក់នៅក្នុងទីផ្សារឌីជីថលដែលមានការវិវត្តលឿនទៅនឹងការបំផ្លាញក្រុមហ៊ុន អាមេរិក២អាចបណ្តាលឲ្យមានលទ្ធផលបង្កគ្រោះថ្នាក់៕ដោយ៖លី ភីលីព