អាមេរិក៖ យោងតាមរបាយការណ៍ Hurun Global 500 ឆ្នាំ ២០២០ ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ Hurunថា ជាមួយនឹងតម្លៃ ២,១២ សែនកោដិដុល្លារនោះ ធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដណ្តើមបានមកុដជាក្រុមហ៊ុន ដែលមានតម្លៃបំផុតនៅលើពិភពលោកយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ក្រុមហ៊ុន Microsoft ដែលមានតម្លៃ ១,៦៤ ពាន់ពាន់លានដុល្លារជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់មកគឺក្រុមហ៊ុន Amazon មានតម្លៃ ១,៦១ ពាន់ពាន់លានដុល្លារ និង Alphabetមានតម្លៃ ១,២២ ពាន់ពាន់លានដុល្លារ) ។
ចំណែកក្រុមហ៊ុនចិនសរុបចំនួន ៥១ បានធ្វើឲ្យក្រុមហ៊ុននេះចុះក្នុងបញ្ជីក្រុមហ៊ុន ៥០០ មិនមានការគ្រប់គ្រងដោយរដ្ឋដ៏មានតំលៃបំផុតនៅលើពិភពលោក។ លោក Rupert Hoogewerf ប្រធាន និងជាអ្នកស្រាវជ្រាវសម្រាប់របាយការណ៍ Hurun បាននិយាយថា តម្លៃសរុបរបស់ក្រុមហ៊ុនទាំងនេះបានកើនឡើង ៧៣ ភាគរយឬ ២,២ ពាន់ពាន់លានដុល្លារដល់ ៥,២ ពាន់ពាន់លានដុល្លារអាមេរិក ច្រើនជាងទ្រព្យសម្បត្តិរួមរបស់ប្រទេសទាំង ៣ គឺជប៉ុន បារាំង និងអង់គ្លេស។
ប្រទេសដែលទទួលបានប្រាក់ចំណេញច្រើនជាងគេទាំង៣ទាក់ទងនឹងកំណើនភាគរយសុទ្ធមកពីប្រទេសចិន។ ពួកគេគឺ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio មាន២,២៥៤ ភាគរយ ក្រុមហ៊ុន Xpeng Motors មាន៨៤៣ ភាគរយ និងកម្មវិធីស្វែងផ្ទះល្វែង Beike Zhaofang មាន៧៨៦ ភាគរយ) ត្រូវបានគេស្គាល់ថា KE Holdings Inc.៕