បរទេស ៖ ទាហានពិសេស និងកងទ័ពឆ័ត្រយោងអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើសមយុទ្ធ នៅជិតមាត់តំបន់ឈូងសមុទ្រ នាថ្ងៃអង្គារនេះ ដែលជាថ្ងៃចុងក្រោយនៃរដ្ឋបាល របស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ។
ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានចាក់ផ្សាយបង្ហាញ ឲ្យឃើញកងទ័ពឆ័ត្រយោធា បានលោតចុះនៅក្រោយខ្សែបន្ទាប់សត្រូវ ជិតកំពង់ផែ Jask នៅតំបន់ឈូងសមុទ្រអូម៉ង់ និងត្រៀមធ្វើការវាយប្រហារ ជាមួយនឹងប្រព័ន្ធបាញ់មីស៊ីល ។
មេបញ្ជាការកងកម្លាំង ការពារបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Salami បាននិយាយប្រាប់ថា “ល្បែងសង្គ្រាមថ្មីៗនេះ បង្ហាញឲ្យសត្រូវឃើញនូវឆន្ទៈជាតិអ៊ីរ៉ង់ ក្នុងកិច្ចការពារភាពឯករាជ្យ និងបូរណភាពទឹកដីរបស់ខ្លួន ។ ម្រាមដៃយើងដាក់លើកៃកាំភ្លើង ដើម្បីប្រយោជន៍ជាតិ”៕
ប្រែសម្រួល៖ប៉ាង កុង