កីឡា

Wilshere នឹងចូលរួមជាមួយ នឹងក្លឹប Bournemouth សាជាថ្មី

ក្លឹបអង់គ្លេស Bournemouth ត្រូវបាន the Goal នៅថ្ងៃនេះចេញផ្សាយថាបានចុះកុងត្រា សាជាថ្មីដើម្បីនាំយកកីឡាករ អង់គ្លេស Jack Wilshere
មកចូលរួមជាមួយខ្លួនម្តងទៀត ក្រោយពេលដែលកីឡាកររូបនេះ ត្រូវបាន West Ham បញ្ចប់កុងត្រា ជាមួយគ្នាកាលពីខែតុលា។

នេះមានន័យថា Wilshere អតីតកីឡាករជម្រើសជាតិអង់គ្លេស និងក្លឹបកាំភ្លើងធំរូបនេះ នឹងចូលរួមជាមួយនឹងក្លឹបនៅលីគទី២ អង់គ្លេស Bournemouth ចាប់ពីពេល
នេះតទៅរហូទដល់ចប់រដូវ កាលដោយមិនមានតម្លៃខ្លួនឡើយ ។

កីឡាករវ័យ២៩ឆ្នាំ ដែលតែងតែទទួលបានរបួសរូបនេះ ស្ទើរតែបញ្ចប់អាជីពទៅហើយ ប៉ុន្តែបាននិយាយថា ការត្រឡប់មកវិញលើកនេះពិតជារឿង ដែលអស្ចារ្យបំផុតសម្រាប់គាត់ហើយ
នឹងមិនអាចរងចាំទៀតទេ ក្នុងការត្រឡប់ទៅកាន់ការប្រកួតសាជាថ្មី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top