ប្រវត្តិសាស្ត្រ៖ ថ្ងៃទី២០ ខែកុម្ភៈ កាលពីឆ្នាំ១៩៦៩ ដោយចាប់ចេញដំណើរពីទីក្រុង Cape Caaveralរដ្ឋ Floridaអាវកាសយានិក លោកJohn Hershel Glenn Jr. ត្រូវបានគេបង្ហោះចេញ ពីស្ថានីយអាកាសរបស់អាមេរិករ ដោយជោគជ័យជាមួយនឹងយានអវកាស ដែលមានឈ្មោះFriendship 7 ដែលវាត្រូវបានគេជឿជាក់ថា ជាជើងហោះហើរលើកដំបូងបង្អស់ ចូលទៅកាន់វិថិគោលចរ ដោយអ្នកអវកាសជនជាតិអាមេរិក។
លោក Glenn ជាវរសេនីយ៍ឯក នៅកងវរសេនាធំកងម៉ារីនសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមបុរសប្រាំពីរនាក់ ដែលត្រូវបានជ្រើសរើស ដោយទីភ្នាក់ងារអវកាសជាតិNASA នៅឆ្នាំ១៩៥៩ ដើម្បីក្លាយជាអវកាសយានិកលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិ។ លោកធ្លាប់ជាអ្នកបើកយន្តហោះដ៏ចំណានម្នាក់ ដោយបទពិសោធ បើកហោះប្រយុទ្ធជិត១៥០បេសកកម្ម នៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ និងសង្គ្រាមកូរ៉េផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ១៩៥៧ គាត់បានធ្វើការហោះហើរល្បឿនលឿន ដែលមិនមានការសុំចតឡើយ នៅជុំវិញសហរដ្ឋអាមេរិកទាំងមូល ដោយការហោះហើរ ចាប់ផ្តើមពីពីទីក្រុង Los Angeles ទៅកាន់ទីក្រុង New York ដោយប្រើប្រាស់រយៈពេលតែ៣ ម៉ោង២៣នាទីប៉ុណ្ណោះ៕
ប្រែសម្រួល:ស៊ុនលី