បរទេស៖ កោះតៃវ៉ាន់នៅថ្ងៃអង្គារនេះ បានលុបចោលពិធីដ៏ធំមួយ នៅក្នុងអំឡុងពេល សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ស្របពេលរាយការណ៍ ករណីឆ្លងជម្ងឺកូវីដ១៩ ក្នុងស្រុកចំនួន៤ករណី ហើយនេះគឺជាការកើនឡើង ការឆ្លងប្រចាំថ្ងៃដ៏ធំបំផុត ក្នុងរយៈពេលជិត១១ខែ។
ក្រសួងដឹកជញ្ជូននិងគមនាគមន៍ បាននិយាយថា ពិធីបុណ្យបង្ហោះគោម ដែលជាពិធីអបអរប្រចាំឆ្នាំប្រារព្ធ នៅចុងពិធីចូលឆ្នាំចិន នាពាក់កណ្ដាលខែកុម្ភៈ នឹងមិនត្រូវបានប្រារព្ធធ្វើនោះទេ នៅក្នុងឆ្នាំនេះ ដោយសារតែជម្ងឺកូវីដ១៩។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីគមនាគមន៍ លោក Lin Chia-lung បាននិយាយប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “នេះគឺជាការសម្រេចចិត្តដ៏តានតឹងមួយ ប៉ុន្តែការទប់ស្កាត់ជម្ងឺឆ្លង គឺជាអាទិភាពកំពូលរបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង