អង់គ្លេស ៖ នេះជាលើកដំបូង ក្នុងរយៈពេលមួយសតវត្សរ៍ ប្រភេទសត្វប្រចៀវសេះ ដ៏អស្ចារ្យមួយក្នុងចំណោមសត្វកម្រ បំផុតរបស់អង់គ្លេស ត្រូវបានគេរកឃើញទីក្រុង Kent ក្នុងតំបន់មជ្ឈិមសម័យនៃ Dover Castleនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ថនិកសត្វហោះពិបាកយល់ ត្រូវបានកំណត់អត្តសញ្ញាណ ដោយលោក Claire និងលោក Toby Munn នៃក្រុម Kent Bat Group ហើយស្ថិតក្នុងភាពចៃដន្យ គួរឲ្យកត់សម្គាល់ ដោយសារប្រភេទសត្វនេះ ត្រូវបានគេរកឃើញតាមផ្លូវ Horseshoe Passage។ ផ្លូវដើរនេះជាទូទៅមិនត្រូវបានបើកចំហ ជាសាធារណៈនោះគឺជាផ្នែកមួយ នៃការការពារនៅ Dover Castle ត្រូវបានបន្ថែម ក្នុងអំឡុងពេល សង្គ្រាមណាប៉ូលេអុង កាលពី២សតវត្សរ៍មុន ។
ក្រុមអ្នកជំនាញកំពុង ប្រមែប្រមូលប្រាសាទនេះ តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីគេសង្ស័យថា សត្វប្រចៀវ ត្រូវបានគេមើលឃើញកំពុងរស់នៅជុំវិញ កំពែងដែលមានអាយុកាល ២០០០ ឆ្នាំអាចជាសត្វប្រចៀវសេះធំ ជាងគេ ។ ដោយមានការគាំទ្រ ពីបេតិកភណ្ឌ អង់គ្លេស ក្រុមKent Bat Group បានដាក់ឧបក រណ៍ថតសំឡេង នៅក្នុងកសិដ្ឋានក្បែរប្រាសាទ ដើម្បីស្តាប់សំឡេង Sonar ហៅតាមបែបវិទ្យាសាស្ត្រ ។
ប្រភេទសត្វត្រូវ បានការពារនេះ ដែលមានឈ្មោះវិទ្យាសាស្ត្រ ឈ្មោះថា Rhinolophus ferrume quinum មិនត្រូវបានគេឃើញ មានវត្តមាននៅក្នុងទីក្រុង Kent អស់រយៈពេលជាងមួយ សតវត្សរ៍មកហើយ ។ តាមពិតសត្វប្រចៀវ ដែលរងការគំរាមកំហែង ពីការបាត់បង់ទីជម្រក និងការប្រើប្រាស់ថ្នាំ សម្លាប់សត្វល្អិតពីសំណាក់កសិករ ដោយសម្លាប់សត្វជាអាហារ របស់វាត្រូវបានគេគិតថា មានចំនួនត្រឹមតែ ៤,០០០-៦,៦០០ក្បាលនៅចក្រភពអង់គ្លេស ៕ដោយ៖លី ភីលីព