បច្ចេកវិទ្យា

ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត LauncherOne ជាមួយក្រុមហ៊ុនអវកាស Virgin Orbitcចូលក្នុងលំហលើកទី៣ ទទួលជោគជ័យ

អាមេរិក៖ក្រុមហ៊ុនអវកាស Virgin Orbit របស់លោក Richard Branson ដែលបានបាញ់រ៉ុក្កែត Laun cherOne របស់ខ្លួនដោយជោគជ័យទៅក្នុងលំហ ពីយន្តហោះ Boeing 747 ក្នុងរយៈកម្ពស់១០,៦៦គីឡូម៉ែត្រមុនពេល បញ្ចេញផ្កាយរណប អង្គការអវកាសណាសាចំនួន១០ ចូលក្នុងតារាវិថី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនអវកាសឯកជនរបស់លោក Richard Branson បានសាកល្បងដោយជោគជ័យនូវរ៉ុក្កែតដែលបាញ់ដោយអាកាសនៅចុងសប្តាហ៍នេះ បន្ទាប់ពីការប៉ុនប៉ងបរាជ័យចំនួន២លើកកាលពីឆ្នាំមុន។ រ៉ុក្កែតមានឈ្មោះថា LauncherOne បានឈានដល់ទីអវកាសជាលើកដំបូងកាលពីថ្ងៃអាទិត្យដោយបានបញ្ជូនផ្កាយរណបណាសាចំនួន ១០ ទៅកាន់គន្លងគោចរ និងសម្រេចបាននូវគោលដៅសំខាន់សម្រាប់ក្រុមហ៊ុន។

ការបាញ់បង្ហោះមុន ៗ ត្រូវបានបញ្ឈប់នៅខែឧសភា ឆ្នាំ២០២០ ដោយសារបញ្ហាម៉ាស៊ីនហើយក្នុងខែធ្នូដោយសារការកើនឡើងនៃករណីឆ្លងវីរុស។ ក្នុងកំឡុងពេលហោះហើរសាកល្បង Launcher One ត្រូវបានទម្លាក់ពីលើអាកាសពីខាងក្រោមយន្តហោះ Boeing 747 មានឈ្មោះហៅក្រៅថា Cosmic Girl មានចម្ងាយប្រហែល១០,៦៦គីឡូម៉ែត្រនៅលើមហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោង ១១ និង ៣៩ នាទីព្រឹកថ្ងៃសុក្រមុនពេលបំភ្លឺម៉ាស៊ីនញូតុនធីដើម្បីជំរុញខ្លួនវានៃបរិយាកាសផែនដីបង្ហាញពីដំណើរជោគជ័យលើកដំបូងរបស់វាចូលទៅក្នុងអវកាស។

បើយោងតាមការផ្សាយរបស់ telemetryថា LauncherOne បានទៅដល់គន្លងគោចរ!ក្រុមហ៊ុនបានប្រកាសនៅលើបណ្តាញសង្គមTwitter ក្នុងកំឡុងពេលបេសកកម្មសាកល្បងដែលមានឈ្មោះថា Launch Demo 2 ។ ក្រុមហ៊ុនបាននិយាយនៅលើ Twitterថា ប្រហែលជា ២ ម៉ោងបន្ទាប់ពីយានដឹកនាវា Cosmic Girl របស់ខ្លួនបានហោះចេញពីកំពង់ផែ Mojave Air និង Space នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា រ៉ុក្កែតបានដាក់ផ្កាយរណបតូចៗចំនួន ១០ នៅក្នុងគន្លងគោចររបស់អង្គការណាសា៕ដោយ៖លី ភីលីព

Most Popular

To Top