ព័ត៌មានអន្តរជាតិ

iPhone 13 អាចនឹងអវត្តមាន ព្រោះហេតុផលផ្លូវងងឹតមួយនេះ

តាមការប្រកាសចេញរាល់ឆ្នាំ ឈ្មោះ iPhone គឺមានលេខរៀងគ្នា ដូចជា iPhone X, iPhone 11 និង iPhone 12 ប៉ុន្ដែនៅ ឆ្នាំ២០២១ អាចនឹងមិនមាន iPhone 13 នោះទេ គឺមានត្រឹម iPhone 12s តែប៉ុណ្ណោះ។ នេះបើយោងតាមប្រភព គួរឱ្យទុកចិត្តជាច្រើនបានប្រកាសកន្លងមក ។

ហេតុផលគឺនៅត្រង់ថា ២០២១ Apple ហាក់មានការកែប្រែតិចតួច ប៉ុណ្ណោះលើត្រកូល iPhone 12 ដូចនេះការថែមកន្ទុយ s គឺជាអ្វីដែល Apple ទម្លាប់ធ្វើ ដោយគេនឹងបញ្ចេញ iPhone ថ្មីដោយក្រែប្រែលើស្មាតហ្វូនចាស់ ឱ្យមានគុណវិបត្តិកាន់តែតិចបំផុត និងមានចំណុចល្អកាន់តែច្រើន មុននឹងឈានដល់កែប្រែទ្រង់ទ្រាយធំ នៅជំហានបន្ទាប់ ។ ដូចជាយើងធ្លាប់ឃើញ iPhone 6 ទៅ 6s ឬពី iPhone X ទៅ XS ជាដើម ។

ប៉ុន្ដែបើងាកទៅផ្លូវអបិយជំនឿវិញ នៅលោកខាងលិចមានគេជឿ លេខ១៣ ជាលេខនាំគ្រោះថ្នាក់ ឬសំណាងអាក្រក់ជាដើម ។ ត្បិតអីវាមានពាក់ព័ន្ធទៅនឹងជំនឿ ថ្ងៃសុក្រ ទី១៣ ជាថ្ងៃដែលព្រះយេស៊ូគ្រីស ត្រូវបានចាប់ខ្លួនចំថ្ងៃសុក្រ និងពេលទ្រង់កំពុង នៅជាមួយសេវៈទាំង ១៣រូប ។ ជាក់ស្ដែងនៅប៉ែកអឺរ៉ុប យើងកម្រឃើញ មានអគារជាន់ទី១៣ ឬបន្ទប់លេខ១៣ ។

ប៉ុន្ដែទោះយ៉ាងណាក៏ដោយ ទាំងលេខ១៣ និងលេខ៤ដែលនៅអាស៊ីជឿថា លេខនាំគ្រោះនោះ ក៏ Apple ធ្លាប់ប្រើមកហើយផងដែរដូចជា iOS13, iPadOS 13 និង iPhone 4 ជាដើម ដូចនេះយើងនឹងរង់ចាំមើលការពិត ទាំងអស់គ្នានាពេលខាងមុខ ថាតើ iPhone 13 អាចនឹងកើតឡើងឬយ៉ាងណា៕ sabay

Most Popular

To Top