បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្រុមហ៊ុនយក្ស Google បានធ្វើការព្រមាន ក្នុងការបញ្ចប់ទៅនៃប្រតិបត្តិការ របស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីតែម្តង ក្នុងពេលដែលរដ្ឋាភិបាល នៃប្រទេសនេះ នៅតែបន្តចង់ឲ្យខ្លួនចែករំលែក ប្រាក់ចំណេញជាមួយនឹងបណ្តាញសារព័ត៌មានជាមួយ នឹងក្រុមហ៊ុនកាសែតនានាក្នុងស្រុក។
គួរឲ្យដឹងដែរថាប្រទេសអូស្ត្រាលី បានក្លាយទៅជាប្រទេសដំបូងគេ ដែលបានណែនាំឲ្យ ឃើញមានច្បាប់ដំបូងបំផុត លើលោកដែលនឹងត្រូវបង្ខំឲ្យក្រុមហ៊ុនយក្សដូចជា Google និង Facebook ក្នុងការចែករំលែកប្រាក់ចំណេញបន្ថែមទៀត ពាក់ព័ន្ទទៅនឹងអត្ថបទ ដែលមាននៅលើវេបសាយរបស់ពួកគេ។
ជាការឆ្លើយតបវិញចំៗ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងនោះ បានព្រមានថា ច្បាប់ថ្មីនេះ នឹងមិនអាចធ្វើឲ្យមានផលវិជ្ជមានឡើយ ប៉ុន្តែវាមានតែអាចនឹងធ្វើឲ្យខ្លួនបង្ខំចិត្ត ក្នុងការបញ្ចប់ដំណើរការរបស់ខ្លួនទាំងស្រុក នៅអូស្ត្រាលីតែម្តងជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី
