បច្ចេកវិទ្យា

VR ដំបូងបង្អស់របស់ Appleរំពឹងថា នឹងបង្ហាញខ្លួន នៅឆ្នាំក្រោយជាមួយនឹង ការរចនាម៉ូដ កង្ហារត្រជាក់ និងស្លាកតម្លៃខ្ពស់

អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple ត្រូវបានគេរាយការណ៍ថា ខ្លួនកំពុងតែអភិវឌ្ឍនូវកាសភាពការពិតជាក់ស្តែង (VR) ដែលអាចនឹងបង្ហាញខ្លួននៅឆ្នាំ២០២២ ប៉ុន្តែកាសប្រភេទថ្មីនេះមានតម្លៃខ្ពស់ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ឧបករណ៍នេះនឹងបំពាក់នូវបន្ទះឈីបទំនើប និងមានថាមពលបំផុតរបស់ក្រុមហ៊ុនយក្សមួយនេះអាចរួមបញ្ចូលនូវម៉ាស៊ីនដំណើរការម៉ាក M1 Mac ស៊េរីថ្មី បានបង្ហាញខ្លួនកាលពីឆ្នាំមុន។ កាសក៏ត្រូវបានគេប៉ាន់ស្មានថា នឹងរួមបញ្ចូលការរចនាម៉ូដចាប់អារម្មណ៍ដែលមានទម្ងន់ស្រាលរួមជាមួយកង្ហារត្រជាក់នេះជាមុខងារដែល Apple បានព្យាយាមចៀសវាងជាមួយផលិតផលមុន ៗ ។

របាយការណ៍ក៏បាននិយាយថា កាសស្តាប់ត្រចៀក VR នឹងជាឧបករណ៍ដាច់ដោយឡែកអាចឲ្យក្រុមហ៊ុន Apple ប្រកួតប្រជែងជាមួយ Oculusរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិកFace book និងជាអ្នកឈានមុខគេចំពោះវ៉ែនតា AR ដែលស្ថិតនៅក្នុងដំណាក់កាល“ ស្ថាបត្យកម្ម” ៕ដោយ៖លី ភីលីព

Most Popular

To Top