ប្រភពព័ត៌មានរបស់ The History ដែលធ្លាប់បានចេញផ្សាយ នូវអត្ថបទមួយថាកាលពីឆ្នាំ១៩៨០សហរដ្ឋអាមេរិកបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលថា ខ្លួនបានត្រៀមខ្លួនរួចរាល់នឹងលក់សម្ភារៈយោធា ទៅឲ្យសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងកំឡុងពេល ដែលរុស្សីកំពុងតែបើកការលុកលុយទៅលើប្រទេស អាហ្គានីស្ថានជារឿយៗ។
ការប្រកាសនេះត្រូវបានគេបង្ហាញពី ការព្រួយបារម្ភដោយសារតែវាគឺ ត្រូវបានគេមើលឃើញថាគឺជាការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅនឹង សកម្មភាពលុកលុយរបស់សហភាពសូវៀតទៅលើប្រទេសអាហ្គានីស្ថានដែលបានចាប់ផ្តើម ឡើងនៅ តាំងពីឆ្នាំ១៩៧៩។នៅក្នុងកុងត្រាសភារបស់អាមេរិកក៏បានយល់ព្រម ក្នុងការសាងសង់ ស្ថានីយយោធាដែលអាចទទួលបានព័ត៌មានផ្ទាល់ពីផ្កាយរណបរបស់ សហរដ្ឋអាមេរិកដែល អាចជួយឲ្យចិនទទួលបានផលប្រយោជន៍ជាច្រើនទាក់ទងទៅនឹងវិស័យកសិកម្មនិង ការជីកយករ៉ែផង។
ក្នុងកំឡុងពេលដែលសហភាពសូវៀត ដែលបានចាប់ផ្តើម មានសកម្មភាពលុកលុយមកលើប្រទេសអាហ្គានីស្ថានផងដែរនោះ អាមេរិកក៏បានឆ្លើយតប ទៅនឹងសហភាពសូវៀតតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងផ្តាច់ទំនងទំនង ការទូតក៏ដូចជា ការធ្វើពហិកាមិនចូលរួមការប្រកួតអូឡាំពិកឆ្នាំ១៩៨០ដែលធ្វើឡើង នៅក្នុងទីក្រុងមូស្គូផងដែរ៕
ប្រែសម្រួល:ស៊ុនលី