កីឡា

ក្លឹបមួយនេះចង់ជួយ Xhaka ចេញពីក្លឹបកាំភ្លើងធំ Arsenal

The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី៨ ខែវិច្ឆិកាបានឲ្យដឹងថា ការចាកចេញ ពីសំណាក់កីឡាករ Granit Xhaka ឬការសម្រេចចិត្តរបស់ក្លឹប លក់កីឡាកររូបនេះចេញនៅក្នុងខែមករានេះគឺកាន់តែ ច្បាស់ហើយក្រោយគ្រូបង្វឹក បានដកឈ្មោះជាប្រធានក្រុម ចេញពីកីឡាករនិងមិនបានបង្ហាញ វត្តមានរូបគេឡើយក្នុង ២ប្រកួតចុងក្រោយនេះ។

អតីតកីឡាករខ្សែបម្រើ Borussia Monchenglabach រូបនេះក៏មានឈ្មោះជាប្រធានក្រុម របស់ជម្រើសជាតិផងដែរហើយវាគឺជាភាពចាំបាច់ដែល Xhaka ត្រូវការប្រកួតបន្ថែមដើម្បីធានាតំណែងរបស់ខ្លួន ជាមួយនឹងជម្រើសជាតិ។

ទោះបីជាត្រូវបានគេដឹងថា Arsenal កំពុងបើកទ្វារស្តាប់សំណើរទាំងឡាយ របស់ក្លឹបនានាសម្រាប់ Xhaka ប៉ុន្តែមកដល់ពេលនេះគេបានមើលឃើញថា មានក្លឹបនៅអង់គ្លេសមួយគឺ Newcastle បានបង្ហាញបំណងចង់បាន កីឡាកររូបនេះជាផ្លូវការ។

ទោះបីជាយ៉ាងណាក្តីការ ចចារគ្នានឹងអាចធ្វើឡើងប៉ុន្តែក្នុងលក្ខណ្ឌបន្ថយប្រាក់កម្រៃរបស់ Xhaka ដែលបច្ចុប្បន្នកំពុងទទួលបានប្រមាណជា ១៣ម៉ឺនផោន ក្នុងមួយសប្តាហ៍ជាមួយនឹងក្លឹបលោក Unai Emery៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top