បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្រសួងទទួលបន្ទុក កិច្ចការងារសុខាភិបាលរបស់ប្រទេសប្រេស៊ីលបានធ្វើការ អនុម័តឲ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ចិន CoronaVac ប្រមាណជា៤,៨លានដូស។
គួរឲ្យដឹងដែរថាសំណើរនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល វិទ្យាស្ថានជាតិនៃទីក្រុង Sao Paulo កាលពីថ្ងៃចន្ទគឺនៅក្រោយពេល តែមួយថ្ងៃប៉ុណ្ណោះដែលក្រសួងបានអនុម័តកញ្ចប់វ៉ាក់សាំង CoronaVac នេះចំនួន៦លានដូស។
CoronaVac គឺជាវ៉ាក់សាំងដែលអភិវឌ្ឍឡើង ដោយក្រុមហ៊ុន ឧីសថរបស់ប្រទេសចិន Sinovac Biotech ហើយក្នុងនោះក្រសួងសុខាភិបាល នៃប្រទេសប្រេស៊ីល បានបញ្ជាក់ថា CoronaVac គឺជាវ៉ាក់សាំងដែលមានសុវត្ថិភាពគុណភាពនិងប្រសិទ្ធភាពបំផុត៕
ប្រែសម្រួល៖ស៊ុនលី