ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ស្នើឲ្យអាមេរិក លប់ចោលរាល់ ទណ្ឌកម្មទាំងអស់ ដោយគ្មានលក្ខខណ្ឌ ជាមុនដើម្បីអាច ត្រឡប់ចរចាវិញ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ

តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានទាមទារ ឲ្យអាមេរិកក្នុងការពិចារណាដកចោលទាំងអស់ នូវទណ្ឌកម្មដែលមានលើប្រទេសរបស់ខ្លួនជាមុនសិន ប្រសិនបើចង់ចរចាគ្នាទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរសាជាថ្មី។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif  ដោយបញ្ជាក៉ទៀតថារដ្ឋបាលថ្មីរបស់លោក Joe Biden គួរតែចាប់ផ្តើមលប់ចោលរាល់ទណ្ឌកម្ម ទាំងអស់មកលើក្រុងតេហរ៉ង់ដោយមិនមានលក្ខខណ្ឌអ្វីឡើយ ហើយបន្ទាប់អ៊ីរ៉ង់នឹងធ្វើការពិនិត្យមើលឡើងវិញ ទៅលើកិច្ចព្រមព្រៀង

ដែលរដ្ឋាភិបាលលោក Trump ធ្លាប់បានដកខ្លួនចេញនាពេលកន្លងមក។

លោក Zarif បានសង្កត់ធ្ងន់ទៀតថា ការវិលត្រឡប់មកតុចរចាវិញនឹងត្រូវបានធ្វើឱ្យ អន្តរាយប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឬសម្ព័ន្ធមិត្ត សហភាពអឺរ៉ុបទាមទារលក្ខខណ្ឌថ្មីសម្រាប់កិច្ចព្រមព្រៀង ដែលកន្លងមកត្រូវបានបង្កើតឡើងយ៉ាងប្រុងប្រយ័ត្នតាមរយៈ ការចរចាជាច្រើនឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top