កីឡាករខ្សែប្រយុទ្ធ អង់គ្លេសវ័យក្មេង Mason Greenwood ក្រោយពេល ដែលជួយក្រុមយកឈ្នះលើ Liverpool ព្រឹត្តិការណ៍ FA Cup កាលពី
ប្រកួតយប់មិញរួចមកពេលនេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការស្កេន និងត្រួតពិនិត្យរួចរាល់ហើយ។
ជ័យជំនះក្នុងលទ្ធផល ៣ទល់នឹង២លើក្រុមហង្សក្រហម Liverpool ប៉ុន្តែជាដំណឹង អាក្រក់សម្រាប់ Man UTD ដោយសារតែលទ្ធផលស្កេនបានចេញ មកជាផ្លូវការ Greenwood គឺទទួលរងរបួសក្បាលជង្គង់ ក្រោយបានជួយក្រុមបាន ពេញម៉ោងនៃការប្រកួត។
នៅពេលដែលត្រូវបានសួរ ដោយក្រុមអ្នកកាសែតថាតើស្ថានភាព បច្ចុប្បន្ននឹងទៅជាយ៉ាងណាហើយនោះ លោកគ្រូបង្វឹក Ole Solskjare បាននិយាយថាមានបញ្ហាពិតមែន ហើយយើងកំពុងបន្តតាមដាន វាបន្ថែមទៀតមុននឹងអាចបញ្ជាក់និង លំអិតវានៅពេលគ្រោយ៕
ប្រែសម្រួល៖ស៊ុនលី