ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ២៥លាននាក់ និងស្លាប់ជាង ៤១ម៉ឺននាក់

វ៉ាស៊ីនតោន ៖ យោងតាមមជ្ឈមណ្ឌល បច្ចេកវិទ្យាវិទ្យាសាស្ត្រ និងវិស្វកម្ម CSSE នៅសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺ- ១៩ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើង ដល់ជាង ២៥ លាននាក់កាលពីថ្ងៃអាទិត្យ។

ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅអាមេរិក បានកើនឡើងដល់ចំនួន ២៥,០០៣,៦៩៥ ករណី ដែលមានចំនួនអ្នកស្លាប់សរុប ៤១៧,៥៣៨ នាក់គិតត្រឹមម៉ោង ១០ និង២២ នាទីម៉ោងក្នុងស្រុកនេះ បើយោងតាមរបាយការណ៍ សរុបរបស់ CSSE ។

រដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ថា មានករណីច្រើនបំផុត ក្នុងចំណោមរដ្ឋនានា ដែលមានចំនួន ៣,១៤៧,៧៣៥ នាក់។ រដ្ឋតិចសាស់ បានបញ្ជាក់ករណីចំនួន ២,២៤៣,០០៩ ករណីបន្ទាប់មកគឺរដ្ឋផ្លរីដា ដែលមាន ១,៦៣៩,៩១៤ ករណីញូវយ៉ក មានចំនួន ១,៣២៣,៣១២ ករណីនិងរដ្ឋ Illinois មានច្រើនជាង ១ លានករណី។

ទិន្នន័យរបស់ CSSE បានបង្ហាញថា រដ្ឋផ្សេងទៀតដែលមានករណីជាង ៦០០,០០០ ករណីរួមមានហ្សកហ្ស៊ី អូហៃអូ ផេនស៊ីវេនៀរ រដ្ឋ អារីហ្សូណា North Carolina រដ្ឋ Tennessee រដ្ឋ New Jersey និងរដ្ឋ Indiana ។

សហរដ្ឋអាមេរិក នៅតែជាប្រទេស ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការរីករាលដាល នៃជំងឺរាតត្បាត ដែលមានករណី និងការស្លាប់ច្រើនបំផុតនៅលើពិភពលោក ដែលមានចំនួនច្រើនជាង ២៥ ភាគរយ នៃចំនួនសរុបនៃពិភពលោក និងជិត ២០ ភាគរយ នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក៕

ដោយ ឈូក បូរ៉ា

Most Popular

To Top