បរទេស ៖ វិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងធ្វើការឆ្លើយតបវិញ ប្រសិនបើរដ្ឋបាលថ្មី របស់អាមេរិក បង្ហាញឆន្ទៈធ្វើការពិភាក្សាគ្នា ទន្ទឹងនឹងការចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោន ពីបទជ្រៀតជ្រែកក្នុងរឿង បាតុកម្មទ្រង់ទ្រាយធំ ដែលគាំទ្រដល់មេដឹកនាំ ប្រឆាំង លោក Alexei Navalny ដែលត្រូវចាប់ឃុំខ្លួន ។
នៅមុនពេលបាតុកម្មតវ៉ានោះ ស្ថានទូតអាមេរិកប្រចំានៅទីក្រុងមូស្គូ បានចេញសេចក្តីប្រកាស អំពីបាតុកម្ម ដោយព្រមានដល់ពលរដ្ឋ សហរដ្ឋអាមេរិកទាំងអស់ ឲ្យគេចចេញពីកន្លែងធ្វើបាតុកម្ម និងប្រាប់ឈ្មោះទីកន្លែងនៅក្នុងទីក្រុងនានា របស់រុស្ស៊ី ជាទីដែលអ្នកតវ៉ាគ្រោងធ្វើបាតុកម្ម ។
យោងតាមសេចក្តី រាយការណ៍មួយពីកាសែតរុស្ស៊ី Interfax បានឲ្យដឹងថា មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់ទូរទស្សន៍ Rossiya 1 TV កាលពីថ្ងៃអាទិត្យថា “ពិតណាស់ ការប្រកាសទាំងនោះ គឺមិនសមស្របនោះទេ” ៕ ប្រែសម្រួល៖ប៉ាង កុង