បរទេស: ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្គាយកីឡាករ Nico Lodeiro បាននិយាយកាលពីពេលថ្មីៗនេះថា មិត្តរួមជាតិរបស់គាត់ និងជាតារាឆ្នើមរបស់ក្រុម Barcelona គឺកីឡាករ Luis Suarez កំពុងចាប់អារម្មណ៍ទៅលេងលីគ អាមេរិកក្រោយការ ចាកចេញពីអេស្បាញ។
កីឡាករ Lodeiro ដែលជាតារារបស់លីកកំពូលអាមេរិកម្នាក់និងកំពូលលេងឲ្យក្លឹប Seattle Sounders នោះបាននិយាយថា Suarez ចង់មកទីនេះហើយ តែងតែសួរខ្ញុំអំពីលីកអាមេរិក។ ក្តីសុបិន្តរបស់គាត់តែងតែលេងអោយ Barcelona ប៉ុន្តែមិនយូរប៉ុន្មានគាត់នឹងផ្លាស់មកលេងនៅលីកអាមេរិក MLSវិញ ។
Suarez នៅតែមានឈ្មោះជាកីឡាករ ដែលមិនមានបញ្ហាអ្វីនៅឡើយក្នុងការបន្តនៅCamp Nou និងមានកិច្ចសន្យារហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះផ្ទាល់បាននិយាយថា Barca ត្រូវបានចាប់ផ្តើមគិតការជំនួសរូបគេហើយមិនមានសេចក្តីថ្លែងការណ៍ណាមួយ ដែលមានចេតនាចង់បន្តកុងត្រា របស់ខ្លួនហួសពីការផុតកំណត់ នាពេលបច្ចុប្បន្នឡើយ នៅពេលដែលគាត់នឹងឈានទៅដល់អាយុ ៣៤ឆ្នាំទៅហើយនោះ៕
ប្រែសម្រួល: ស៊ុន លី