Ryan Garcia ជើងខ្លាំងវ័យក្មេងរបស់អាមេរិក ដែលមានប្រវត្តិវៃ មិនដែលចាញ់នោះ នឹងអាចប៉ះជាមួយ Manny Pacquiao នៅចុងឆ្នាំ២០២១នេះ។
អ្នកប្រដាល់រហស្សនាមថា The Flash ខាងលើនេះ បានប្រកាសពីការឡើងសង្វៀនប៉ះជើងខ្លាំង ហ្វីលីពីន ក្នុងឆ្នាំ២០២១នេះថា៖ “ក្ដីស្រមៃបានក្លាយជាការពិតហើយ។ វាជាកិត្តិយសដែលបានឡើងប្រកួតជាមួយ Manny Pacquiao ខ្ញុំតែងតែគោរពនូវអ្វីដែលគាត់បានធ្វើកន្លងមកទាំង ក្នុងសង្វៀននិងក្រៅសង្វៀន”។
កីឡាករវ័យ២២ឆ្នាំខាងលើនេះ មានប្រវត្តិប្រកួតល្អមែនទែន ដោយឡើងសង្វៀន២១ប្រកួត ឈ្នះទាំង២១ប្រកួត និងយកឈ្នះដោយ KO បានដល់ទៅ១៨ដងឯណោះ។ ប្រកួតចុងក្រោយនៅដើមឆ្នាំ២០២១នេះ គឺយកឈ្នះលើកីឡាករ Luke Campbell យកបានខ្សែក្រវាត់បានមួយផងដែរ ៕