ជំនួបសងសឹករវាងជើងខ្លាំង របស់ UFC ទាំងពីរ Conor McGregor និង Dustin Poirier បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលខ្លាំង កាលពីម្សិលមិញ។
ការប្រកួតកម្មវិធី UFC 257 ដែលរៀបចំនៅ Fight Island ក្នុងទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម កីឡាករអាមេរិក Poirier សងសឹកបានសម្រេច ដោយបញ្ចប់ McGregor ត្រឹមទឹកទី២។ កម្មវិធីខាងលើបានបើកឲ្យមានទស្សនិកជន ចូលរួមទស្សនាតែ២០០០នាក់ប៉ុណ្ណោះ។
ត្បិតតែ Poirier ជាអ្នកទទួលបានជ័យជម្នះ ប៉ុន្តែគេទទួលបានតម្លៃខ្លួនប្រកួតតិចជាង McGregor ។ តាមការឲ្យដឹងកីឡាករសញ្ជាតិអៀរឡង់ ទទួលបានតម្លៃខ្លួន៥លានដុល្លារ ខណៈ Poirier បាន១លានដុល្លារ ។ ប៉ុន្តែបើសរុបទាំងការលក់សិទ្ធិផ្សាយផ្សេងៗ ទៅកាន់ពាសពេញពិភពលោក ចំណូលរបស់ McGregor កើនដល់ទៅជាង២៤លានដុល្លារឯណោះ៕ sabay