មកដល់សប្តាហ៍នេះ គេបានដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងតែធ្វើការស្វែងរកយ៉ាងខ្លាំង នូវជម្រើសដ៏ល្អមួយ ដើម្បីអាចមកជំនួសកន្លែង របស់អ្នកចាំទីដៃទី១ កីឡាករ Bernd Leno
ហើយទីបំផុត ក្លឹបអាចរកបានម្នាក់ ជាផ្លូវការហើយ។
the Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបកាំភ្លើងធំ Arsenal បានឈានទៅដល់កិច្ចកុងត្រាខ្ចី ជើងអ្នកចាំទីរបស់ Brighton កីឡាករ Mat Ryan ជាផ្លូវការហើយក្នុងរយៈពេលត្រឹមតែ
ចុងរដូវកាលនេះប៉ុណ្ណោះ។
តាមពិត Ryan ក៏មិនសូវបានទទួលឧិកាសលេងឲ្យក្រុម Brihgtonក្រោមការដឹកនាំ របស់លោក Graham Petter នោះដែរហើយពេលផ្ទេរមកចូលរួម Emirates នេះ Ryan នឹងពាក់អាវ
លេខ៣៣ ៕
ប្រែសម្រួល៖ស៊ុនលី