ចិន ៖ មហាសេដ្ឋី ផ្នែកបច្ចេកវិទ្យាចិន លោក Jack Ma បានបង្ហាញខ្លួនជាសាធារណៈ ជាលើកដំបូង ក្នុងរយៈពេលជិត៣ខែ បន្ទាប់ពីមានការសង្ស័យ អំពីទីតាំងរបស់លោក ក្រោយមានការឃុបឃិត ដោយក្រុងប៉េកាំង លើចក្រភពជំនួញរបស់លោក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
ស្ថាបនិកក្រុមហ៊ុនអេឡិចត្រូនិចយក្ស Alibaba ត្រូវបានគេមើលឃើញ តាមរយៈវីដេអូនៅក្នុងពិធីប្រព័ន្ធអ៊ីនធើណេត សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់គ្រូបង្រៀន នៅតាមជនបទ។ ចំណែកវីដេអូ មានរយៈពេល ៥០ វិនាទីមិនបាននិយាយអំពីការបាត់ខ្លួន របស់លោកឡើយ ។
លោកបានបង្ហាញខ្លួន ជាសាធារណៈចុងក្រោយនៅថ្ងៃទី ២៤ ខែតុលា នៅពេលលោកផ្តោតទៅលើនិយតករចិន នៅក្នុងសុន្ទរកថា សៀងហៃដោយនិយាយថា ពួកគេមាន“ គំនិតហាងបញ្ចាំ” បែបចាស់ហើយកំពុងតែរារាំងការច្នៃប្រឌិត ។ កាលខែវិច្ឆិកាអាជ្ញាធរ បានទាញយកផែនការ សម្រាប់អ្វីដែលនឹងក្លាយជាការបំបែក ឯតទគ្គកម្មផ្សារហ៊ុន ២៦ ពានលានផោន ផ្សារភាគហ៊ុនអណ្តែត សម្រាប់ក្រុមហ៊ុន ហិរញ្ញវត្ថុដ៏ធំ ឈ្មោះ Ant Group ត្រូវបានបង្កើតឡើងដោយលោក Ma រយៈពេល២ថ្ងៃ ។
កាលពីខែមុននិយតករប្រឆាំង នឹងភាពផ្តាច់មុខ បានព្រមាននាយកប្រតិបត្តិ នៅក្រុមហ៊ុន Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ៥ ផ្សេងទៀតមិនឲ្យប្រើ ឥទ្ធិពលរបស់ពួកគេ ដើម្បីរារាំងដៃគូប្រកួតប្រជែងថ្មីៗ ។ ថ្មីៗនេះលោក Ma ត្រូវបានជំនួសនៅក្នុងវគ្គចុងក្រោយ នៃកម្មវិធីទូរទស្សន៍ ដោយលោកបានក្លាយជាគណៈកម្មការ ៕ដោយ៖លី ភីលីព