ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន៖ អាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រឈម នឹងការប្រកួតប្រជែងពីប្រទេសចិន

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សេតវិមាន បានឲ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន នឹងធ្វើការជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយប្រទេសចិន ដែលរួមមានការគំរាមកំហែង ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា លេខាធិការសារព័ត៌មានសេតវិមាន​ លោកស្រី Jen Psaki ក៏បានលើកឡើងពីតម្រូវការសម្រាប់“ យុទ្ធសាស្ត្រ” ថ្មីមួយ ដើម្បីដោះស្រាយជាមួយប្រទេសចិន។

លោកស្រី Psaki បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា “យើងកំពុងប្រកួតប្រជែងយ៉ាងខ្លាំង ជាមួយប្រទេសចិន ដោយបន្ថែមការប្រព្រឹត្ដរបស់ចិន” ធ្វើឱ្យប៉ះពាល់ដល់កម្មករអាមេរិក ជ្រុងមួយខាងបច្ចេកវិទ្យារបស់យើង និងគំរាមកំហែងសម្ព័ន្ធភាព និងឥទ្ធិពលរបស់យើងនៅក្នុងអង្គការអន្តរជាតិ “

លោកស្រីបានបន្ថែមថា“ អ្វីដែលយើងបានឃើញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺថាប្រទេសចិន កំពុងបង្កើននូវភាពផ្តាច់ការនៅឯប្រទេស និងកាន់តែមានការអះអាងនៅបរទេស ហើយឥឡូវនេះទីក្រុងប៉េកាំង កំពុងប្រកួតប្រជែងផ្នែកសន្តិសុខ ភាពរុងរឿង និងគុណតម្លៃរបស់យើង តាមមធ្យោបាយសំខាន់ៗ ដែលទាមទារនូវវិធីសាស្រ្តថ្មីមួយ របស់សហរដ្ឋអាមេរិក”៕ ដោយ ៖ ឈូក បូរ៉ា

Most Popular

To Top