ព័ត៌មានអន្តរជាតិ

លោក បៃដិន នឹងចុះហត្ថលេខា លើបទបញ្ជាបង្កើន ជំនួយចំណីអាហារពាក់ព័ន្ធការរាតត្បា ជម្ងឺកូវីដ១៩

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រនេះ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិការចំនួនពីរ ដែលមានគោលដៅពន្លឿន ប្រាក់ជំនួយលើបញ្ហាជម្ងឺរាតត្បាត ដល់ក្រុមគ្រួសារ ដែលត្រូវការជំនួយខ្លាំងបំផុត និងបង្កើនជំនួញចំណីអាហារសម្រាប់កុមារ ដែលពឹងផ្អែកលើអាហារនៅសាលា ជាប្រភពអាហារូបត្ថម្ភចម្បង។

តាមសេចក្តីរាយការណ៍ លោក ចូ បៃដិន ដែលបានស្នើកញ្ចប់ថវិកាជំនួយ១,៩ពាន់ពាន់លានដុល្លារ គឺនឹងប្រើប្រាស់បទបញ្ជាពីរ ដើម្បីបន្ធូរបន្ថយបន្ទុកលើប្រជាជន ទន្ទឹងនឹងច្បាប់នោះ ស្ថិតក្នុងការពិភាក្សាចរចានៅសភានៅឡើយ ដោយលោកចាត់ទុកការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ថាជាការផ្តោតមុនគេរបស់រដ្ឋបាលថ្មីរបស់លោក។

លោក Brian Deese ជាប្រធាននៃក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងពីធីបង្ហាញត្រួសៗមុននៃបទបញ្ជានោះថា “យើងកំពុងតែស្ថិតនៅក្នុងពេលវេលាដ៏គ្រោះថ្នាក់ ក្នុងសេដ្ឋកិច្ចរបស់យើង”៕ ដោយប៉ាង កុង

Most Popular

To Top