ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក ចាប់ផ្តើមសមយុទ្ធ Red Flag 21-1 នៅរដ្ឋណេវ៉ាដា ភាគខាងត្បូង

បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ បានចាប់ផ្តើមធ្វើសមយុទ្ធ Red Flag 21-1 នៅក្នុងរដ្ឋណេវ៉ាដាភាគខាងត្បូង នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

យោងតាមកងកម្លាំងទ័ពអាកាសអាមេរិក សមយុទ្ធយោធា Red Flag 21-1 ដែលជាសមយុទ្ធមួយក្នុងចំណោមសមយុទ្ធហ្វឹកហាត់ចម្បាំងដ៏ធំបំផុតរបស់កងទ័ពអាកាសនោះ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃចន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃទី១២ ខែកុម្ភៈខាងមុខ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោកមេបញ្ជាការ William Reese បានមានប្រសាសន៍ប្រាប់ថា “សមយុទ្ធ Red Flag គឺអមមកជាមួយនឹងយុទ្ធសាស្ត្រការពារជាតិ របស់យើង ក្នុងដំណើរគាំទ្រដល់អាទិភាពប្រកួតប្រជែងអំណាច ដ៏អស្ចារ្យនៃមជ្ឈមណ្ឌលសង្គ្រាមកងទ័ពអាកាសសហរដ្ឋអាមេរិក”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top