ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ អាមេរិក មានឱកាសតូចចង្អៀត ក្នុងការវិលចូល កិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥វិញ

បរទេស ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ចូ បៃដិន នឹងមានកម្រិតកំណត់ក្នុងឱកាសវិលត្រឡប់ចូលវិញ ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ជារឿងមួយដែលលោក បៃដិន ធ្លាប់មានប្រសាសន៍ថា លោកចង់ធ្វើ ។

យោងតាមសេចក្តី រាការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីអ៊ីរ៉ង់នានា បាននិយាយនៅថ្ងៃអង្គារថា ពួកគេស្វាគមន៍ចំពោះការវិលត្រឡប់វិញរបស់សហរដ្ឋអាមេរិក ប៉ុន្តែនិយាយថា បង្អូចឱកាសនឹងមិនបើកទូលាយនោះទេ ។

តាមរយៈទូរទស្សន៍ Press TV ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ មន្ត្រីនាំពាក្យ លោក Ali Rabiei បានមានថ្លែងប្រាប់យ៉ាងដូច្នេះថា “នៅក្នុងពេលបច្ចុប្បន្ននេះ យើងគ្មានកិច្ចពិភាក្សាគ្នា ឬក៏ការទាក់ទងគ្នា ជាមួយរដ្ឋបាលអាមេរិកថ្មីទេ ហើយយើងនៅតែរង់ចាំគោលជំហរផ្លូវការ ស្តីពីការវិលត្រឡប់វិញ របស់ប្រទេសនេះ មកកាន់កាតព្វកិច្ចរបស់ខ្លួន”៕

Most Popular

To Top