បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា កិច្ចប្រឹងប្រែងដ៏រឹងមាំ គឺត្រូវការជាចាំបាច់ សម្រាប់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក សម្រេចនូវកិច្ចព្រមព្រៀងមួយ លើការបន្តសន្ធិសញ្ញាគ្រប់គ្រង អាវុធនុយក្លេអ៊ែ New START នៅមុនពេលវាផុតកំណត់ នៅក្នុងខែក្រោយនេះ ។
យោងតាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន កំពុងតែបោះជំហានបង្កើន កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តកិច្ចព្រមព្រៀង ព្រោះតែកាលផុតកំណត់របស់វា នឹងចូលមកដល់ឆាប់ៗនេះ។
គួរបញ្ជាក់ថា សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែ New START ដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១០ និងហៀបនឹងផុតកំណត់ នៅថ្ងៃទី០៥ ខែកុម្ភៈខាងមុខនេះនោះ ដាក់កម្រិតចំនួនក្បាលគ្រាប់នុយ ក្លេអ៊ែយុទ្ធសាស្ត្រ មីស៊ីល និងយន្តហោះទម្លាក់គ្រាប់ ដែលរុស្ស៊ីនិង សហរដ្ឋអាមេរិក អាចប្រើប្រាស់បាន ៕
ប្រែសម្រួល៖ប៉ាង កុង