ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Moderna ៖ វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនមានប្រសិទ្ធភាព លើវីរុសឆ្លងទម្រង់ថ្មី ប៉ុន្ដែត្រូវការសិក្សាបន្ថែម

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ របស់សហរដ្ឋអាមេរិក Moderna Inc បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដែលត្រូវបានអនុញ្ញាត ត្រូវបានគេរំពឹងថា នឹងការពារប្រឆាំង នឹងវីរុសឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូង ។

ប៉ុន្តែក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងជម្រុញក្រុមហ៊ុនបង្កើនវ៉ាក់សាំងប្រឆាំង នឹងវីរុសឆ្លងទម្រង់ថ្មី នៅអាហ្រ្វិកខាងត្បូង ចូលទៅក្នុងការសិក្សាជាមុន ដោយស្វែងរកដើម្បីកំណត់ថាតើវា នឹងមានប្រសិទ្ធិភាពបន្ថែមទៀត ដើម្បីពង្រឹងអង្គបដិប្រាណ ប្រឆាំងនឹងវីរុសឆ្លងទម្រង់ថ្មី និងសក្តានុពលនាពេលអនាគត។

លោក Stephane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “នៅពេលដែលយើងព្យាយាម កម្ចាត់វីរុសកូវីដ-១៩ ដែលបានបង្កើតការរាតត្បាត ទូទាំងពិភពលោក យើងជឿជាក់ថា វាជាការចាំបាច់ ដើម្បីឱ្យមានភាពសកម្មនៅពេលវីរុសវិវត្ត” និងបានបង្កើតការប្រុងប្រយ័ត្នខ្ពស់។

យោងតាមក្រុមហ៊ុននេះការសិក្សាមួយ នៅក្នុងវិមានបានបង្ហាញថា ប្រសិទ្ធភាពនៃវ៉ាក់សាំងមិនបានបង្ហាញពីផលប៉ះពាល់ គួរឱ្យកត់សម្គាល់ណាមួយពីវីរុសឆ្លងទម្រង់ថ្មី នៅអង់គ្លេសនោះទេ ប៉ុន្តែជាមួយនឹងវីរុសឆ្លងទម្រង់ថ្មីនៅអាហ្វ្រិកខាងត្បូង មានសញ្ញាបង្ហាញថា“ ហានិភ័យសក្តានុពល នៃការថយចុះ ចំពោះវីរុសថ្មី។

វ៉ាក់សាំងពីរដូស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាក់ ស្តែងនៅសហរដ្ឋអាមេរិក កាលពីខែធ្នូបន្ទាប់ពីការដាក់ចេញនូវវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុន យក្សអាមេរិក Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE ហើយប្រទេសខ្លះទៀត ក៏បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះដែរ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top