ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល កំពុងធ្វើឲ្យប្រសើរឡើង នូវគម្រោងប្រតិបត្តិការ ប្រឆាំងអ៊ីរ៉ង់

បរទេស ៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ របស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារថា យោធាអ៊ីស្រាអែល កំពុងតែធ្វើឲ្យកាន់តែ ប្រសើរឡើង នូវគម្រោងប្រតិបត្តិការ របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ និងថា ការវិលត្រឡប់ណាមួយ របស់អាមេរិកចូលក្នុងសន្ធិសញ្ញា នុយក្លេអ៊ែ ឆ្នាំ២០១៥វិញ ជាមួយអ៊ីរ៉ង់ នឹងជារឿងខុសឆ្គង។

នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់វិទ្យាស្ថានសិក្សា សន្តិសុខជាតិ នៃសាកលវិទ្យាល័យ Tel Aviv University លោកឧត្តមសេនីយ៍ Aviv Kohavi បានមានប្រសាសន៍ដូច្នេះថា “ការវាយត្រឡប់ចូលកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ឬក៏កិច្ចព្រមព្រៀង ប្រហាក់ប្រហែលគ្នា ជាមួយការធ្វើឲ្យប្រសើរឡើងណាមួយនោះ គឺជារឿងអាក្រក់និងខុសឆ្គង ពីទស្សនៈប្រតិបត្តិការ និងយុទ្ធសាស្ត្រ”។

ការថ្លែងបែបនេះ គឺជាសញ្ញាច្បាស់ៗមួយដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឲ្យសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន ក្នុងដំណើររួបរួមការទូតណាមួយ ជាមួយអ៊ីរ៉ង់ ហើយការថ្លែងបែបនេះរបស់អគ្គសេនាធិការ យោធារបស់អ៊ីស្រាអែល ស្តីពីបង្កើតគោលនយោបាយ សហរដ្ឋអាមេរិកនោះ គឺកម្រមាន ហើយទំនងជា ត្រូវបានយល់ស្របជាមួយ ពីរដ្ឋាភិបាលរបស់អ៊ីស្រាអែល ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top