កីឡាករខ្សែបម្រើអង់គ្លេស Dele Alli នៅតែមានឧិកាស ក្នុងការធ្វើដំណើរទៅលេងជាមួយនឹងក្លឹប PSG ប៉ុន្តែក្នុងលក្ខខណ្ឌមួយ ដែលកិច្ចព្រមព្រៀង នឹងអាចធ្វើឡើងជោគជ័យរវាង
PSG និង Spurs មុនពេលដែលកាលកំណត់មកដល់ ។
យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃនេះបានឲ្យដឹងកិច្ចចរចាគ្នា នៅតែបន្តធ្វើនៅឡើយ មកដល់សប្តាហ៍នេះ ជាពិសេសក្នុងពេលដែលអតីតគ្រូបង្វឹក របស់ក្លឹប Spurs លោក
Mauricio Pochettino បានធ្វើដំណើរមកដល់ទឹកដីរបស់ PSG ហើយនោះ ។
សម្រាប់កីឡាករវិញ គឺបានព្រមព្រៀងរួច ទៅហើយសម្រាប់ការផ្ទេរនេះ ប៉ុន្តែក្លឹប Spurs ហាក់ដូចជាមិន មានទាន់មាន បំណងក្នុងការ អនុញ្ញាតិឲ្យកីឡាកររូបនេះ ចាកចេញជាអចិន្ត្រៃយ៍ឡើយហើយ ដូចនេះកុងត្រាខ្ចីជើង គឺជាជម្រើសតែមួយគត់៕
ប្រែសម្រួល៖ស៊ុនលី