ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងសហភាពអារ៉ាប់រួម ចូលរួមក្នុងសមយុទ្ធហ្វឹកហាត់រយៈពេលមួយសប្ដាហ៍ 

បរទេស៖កងកម្លាំងមកពីសហរដ្ឋអាមេរិក និងកងកម្លាំងសហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ បានចូលរួមក្នុងសមយុទ្ធហ្វឹកហាត់រយៈពេលមួយសប្ដាហ៍ នៅសហភាពអារ៉ាប់រួម នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

លោកឧត្តមសេនីយ៍នៃកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក Farrell Sullivan បានមានប្រសាសន៍ថា “ចំណងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធរបស់សហភាពអារ៉ាប់រួមនិងសហរដ្ឋអាមេរិក មានតួនាទីយ៉ាងពិសេស ចំពោះស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់”។

លោកបានមានប្រសាសន៍បន្តទៀតថា “ឱកាសហ្វឹកហាត់រវាងកងកម្លាំងការពារប្រធានាធិបតីសហភាពអារ៉ាប់រួមនិងកងកម្លាំងសហរដ្ឋអាមេរិកនេះ ពង្រឹងបន្ថែមនូវការប្តេជ្ញារបស់យើង ចំពោះការចូលរួមទ្វេភាគី និងបង្ហាញនូវកិច្ចប្រឹងប្រែងបន្តបន្ទាប់ រវាងប្រទេសទាំងពីរ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបវិបត្តិនានា”៕

Most Popular

To Top