LAUSANNE៖គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” បាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តថា ការប្រកួតកីឡាតូក្យូនឹងមានសុវត្ថិភាព ហើយនៅពេលខ្លួន ជំរុញឲ្យអ្នកចូលរួម ត្រូវចាក់វ៉ាក់សាំងនោះ គឺជាផ្នែកមួយនៃប្រអប់ឧបករណ៍ COVID-19 របស់ខ្លួនប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
សេចក្តីថ្លែងការណ៍របស់IOC បានធ្វើឡើងនៅមុនថ្ងៃ នៃការប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន នៅពេលទីក្រុងតូក្យូ នឹងស្ថិតនៅក្នុងរបៀបវារៈ។ ការប្រកួតកីឡានេះ ត្រូវបានកំណត់ពេលសម្រាប់រដូវក្តៅមុន ប៉ុន្តែត្រូវពន្យារពេល ចំពោះការប្រឈមមុខនឹងរលក នៃការឆ្លងរាលដាល នៃមេរោគCOVID-19 នេះ។
IOC និងអ្នករៀបចំកម្មវិធីជប៉ុន បានរៀបចំកម្មវិធីប្រកួតឡើងវិញ សម្រាប់ថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហាឆ្នាំនេះ បន្ទាប់ពីការប្រជុំក្រុមប្រឹក្សា ប្រតិបត្តិចុងក្រោយ IOC បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី ១២ ធ្នូនៅថ្ងៃដដែលវ៉ាក់សាំង Pfizer ត្រូវបានអនុម័ត នៅសហរដ្ឋអាមេរិក ដោយបង្ហាញនូវការប្តេជ្ញាចិត្តពេញលេញ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះ។
ចាប់តាំងពីពេលនោះមក ការលេចចេញនៃមេរោគឆ្លងកាន់តែច្រើន និងបញ្ហានៃការចាក់វ៉ាក់សាំងជាសកល បានធ្វើឲ្យមានការជជែកវែកញែក អំពីលទ្ធភាពនៃការប្រកួត និងក្រមសីលធម៌ ធ្វើឲ្យអ្នកចូលរួមលោតជួរ រង់ចាំចាក់វ៉ាក់សាំង។
ប្រទេសជប៉ុនបានប្រកាស អំពីភាពអាសន្នសម្រាប់ទីក្រុងតូក្យូ និងអាណាខេត្តចំនួន ១០ នៅថ្ងៃទី ៧ ខែមករាជាប្រទេសម្ចាស់ផ្ទះ ដែលប្រជាជនមួយភាគបួន មានអាយុលើសពី ៦៥ ឆ្នាំនិង ១២,៥ ភាគរយមានអាយុលើសពី ៧៥ ឆ្នាំត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងក្នុងខែឧសភា។
លោក Thomas Bach ប្រធាន IOC បាននិយាយថា នឹងមិនមានកាតព្វកិច្ចចាក់វ៉ាក់សាំង ក៏មិនមែនជាអាទិភាព សម្រាប់អត្តពលិក សម្រាប់ព្រឹត្តិការណ៍កីឡានេះដែរ។ ចំណែកលោក Denis Masseglia ប្រធានគណៈកម្មាធិការអូឡាំពិកបារាំង បានមានប្រសាសន៍ថា សម្រាប់ហេតុផលផ្លូវច្បាប់ IOC មិនអាចធ្វើការចាក់វ៉ាក់សាំង ជាកាតព្វកិច្ចបានទេ ទោះបីពួកគេចង់ក៏ដោយ៕ ដោយ៖ លី ភីលីព