បរទេស ៖ រដ្ឋមន្ត្រីការពារជាតិថ្មី របស់សហរដ្ឋអាមេរិក លោក Lloyd Austin បានធ្វើការកោតសរសើរ ប្រទេសអាល្លឺម៉ង់ សម្រាប់ការទទួល កងទ័ពសហរដ្ឋអាមេរិក នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយជាមួយរដ្ឋមន្ត្រី ការពារជាតិ អាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ បង្កឲ្យមានមន្ទិលសង្ស័យថា លោកប្រធានាធិបតី ចូ បៃដិន អាចនឹងលុបចោលការដកទ័ព ដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជា ។
លោក Lloyd Austin តាមសេចក្តីរាយការណ៍ មានគម្រោងធ្វើការ ត្រួតពិនិត្យសកលឡើងវិញ នូវការឈរជើងប្រចាំការ របស់កងទ័ព សហរដ្ឋអាមេរិក ដែលនឹងរួមបញ្ចូលទាំងបទ បញ្ជារបស់លោក ត្រាំ កាលពីឆ្នាំមិញនេះ ឲ្យដកទ័ពអាមេរិក ប្រមាណមួយភាគបី នៃកងទ័ពចំនួន៣៤.០០០នាក់ ប្រចាំការនៅអាល្លឺម៉ង់ ។
ក្រោយកិច្ចសន្ទនាគ្នា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការ បរតេសអាល្លឺម៉ង់ លោក Annegret Kramp-Karrenbauer នោះ នៅក្នុងសេចក្តីថ្លែង ការណ៍មួយ មន្ទីរបញ្ចកោណ បាននិយាយដូច្នេះថា “លោករដ្ឋមន្ត្រី Austin បានបង្ហាញនូវការដឹងគុណ របស់លោក ចំពោះប្រទេសអាល្លឺម៉ង់ សម្រាប់ការបន្តធ្វើការទទួល ដ៏ធំសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក” ៕
ប្រែសម្រួល៖ប៉ាង កុង