ព័ត៌មានអន្តរជាតិ

លោក បៃដិន ពិភាក្សាគ្នាជាលើកដំបូង ជាមួយលោក ពូទីន ចាត់តាំងពីឡើង កាន់តំណែងមក

បរទេស ៖ សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ សម្រាប់ជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកមួយ និងបានលើកឡើង នូវក្តីព្រួយបារម្ភ ស្តីពីសកម្មភាពរុស្ស៊ី ដែលរួមមានទាំង ការប្រព្រឹត្តទៅ លើមេដឹកនាំប្រឆាំង វិមានក្រឹមឡាំង លោក Alexei Navalny ។

សេចក្តីថ្លែងការណ៍មួយ របស់សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នា បង្កើតក្រុមធ្វើការងាររួមគ្នាជាបន្ទាន់ ដើម្បីបំពេញការបន្តសន្ធិ សញ្ញាគ្រប់គ្រងអាវុធ New START រវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី នៅត្រឹមថ្ងៃទី០៥ ខែកុម្ភៈ ជាពេលផុតកំណត់ នៃកិច្ចព្រមព្រៀងបច្ចុប្បន្ន ។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយពីទី ភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា សន្ធិសញ្ញាគ្រប់គ្រង អាវុធនុយក្លេអ៊ែ New START នោះ បានដាក់កម្រិតកំណត់ លើសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី ឲ្យប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែ យុទ្ធសាស្ត្រមិនលើសពី១.៥៥០គ្រាប់ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top