ទីក្រុង LAUSANNE ៖ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ បានមានប្រសាសន៍ថា គណៈកម្មាធិការអូឡាំពិក អន្តរជាតិ មិនអនុញ្ញាតិឲ្យអត្តពលិក រង់ចាំជួរសម្រាប់ការចាក់វ៉ាក់សាំង មេរោគ COVID-19 នោះឡើយយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
លោក Bach បានបន្ថែមទៀតថា វាអាស្រ័យលើ NOCs ក្នុងការសម្របសម្រួល ជាមួយរដ្ឋាភិបាលរៀងៗ ខ្លួនជុំវិញអត្តពលិកទទួលបានវ៉ាក់សាំង ។ គណៈកម្មាធិការអូឡាំពិក អ៊ីស្រាអែល បានប្រាប់ថា ខ្លួនបានរៀបចំប្រតិភូអូឡាំពិក ពាក់កណ្តាលរបស់ខ្លួនរួចហើយ នឹងបញ្ចប់ដំណើរការនេះនៅចុងខែឧសភា។
បច្ចុប្បន្នប្រទេសនេះ នាំមុខគេលើពិភពលោក លើការចាក់វ៉ាក់សាំង ក្នុងមនុស្សម្នាក់ ដោយបានទទួលការចាក់ថ្នាំបង្ការ ប្រហែលជា៣០ភាគរយ នៃប្រជាជន៩លាននាក់ ជាមួយនឹងចំនួន មួយយ៉ាងតិច ។
លោក Bach បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននិយាយ បន្ទាប់ពីការប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកដំបូង របស់ប្រចាំឆ្នាំ IOC ថា យើងតែងតែបញ្ជាក់យ៉ាងច្បាស់ថា យើងមិនគាំទ្រដល់អត្តពលិក ចូលតម្រង់ជួរឡើយ ។ នៅក្នុងខ្សែទីមួយត្រូវតែជាក្រុមមាន ហានិភ័យខ្ពស់បុគ្គលិក សុខាភិបាល និងប្រជាជនដែលរក្សាសង្គមរបស់យើង ឲ្យនៅរស់រានមានជីវិតនោះ ជាអាទិភាពដំបូង ហើយនេះគឺជាគោលការណ៍ ដែលយើងបានបង្កើតឡើង ។
ការពិតគឺវាអាស្រ័យលើរដ្ឋាភិបាលនីមួយៗ ក្នុងការសម្រេចចិត្តអំពីការចាក់វ៉ាក់សាំង និងការទទួលបានការចាក់វ៉ាក់សាំង ។ ដូច្នេះហើយទើបយើងស្នើសុំឲ្យ NOCs ទាក់ទងជាមួយរដ្ឋាភិបាល រៀងៗខ្លួន ។ NOC របស់ហុងគ្រីគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង អត្តពលិកអូឡាំពិកនៅក្នុងរយៈពេល២ឬ៣សប្តាហ៍ ខណៈបេសកកម្ម របស់ដាណឺម៉ាកសង្ឃឹមថា អត្តពលិករបស់ប្រទេសនេះ នឹងមានអត្តពលិកប្រហែល ១៥០ នាក់និងមន្ត្រី ២០០ នាក់នឹងត្រូវទទួលជោគជ័យ ទាំងស្រុងនៅថ្ងៃទី ១ ខែកក្កដា ៕ ដោយ៖លី ភីលីព