ព័ត៌មានអន្តរជាតិ

លោក បៃដិន គ្រោងកំណត់ចំនួន ពន្ធនាគារឯកជន និងផ្ទេរសម្ភារៈយោធាឲ្យប៉ូលីស

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងចេញចំណាត់ការ ប្រតិបត្តិនៅថ្ងៃអង្គារនេះ បន្ថយការប្រើប្រាស់ពន្ធនាគារឯកជន និងដាក់កម្រិតចំនួនថ្មី លើការផ្ទេរសម្ភារៈយោធាឲ្យទៅអង្គភាពអនុវត្តច្បាប់ក្នុងតំបន់ នេះបើយោងតាមបុគ្គល ដែលដឹងពីបញ្ហានិងឯកសារផែនការ ។

ចំណាត់ការប្រតិបត្តិទាំងនោះ ជាផ្នែកនៃការជំរុញឲ្យកាន់ តែទូលាយដោយរដ្ឋបាលថ្មី ដើម្បីកាត់បន្ថយគោលនយោបាយ ដ៏ចម្រូងចម្រាស់បង្កើតដោយលោក ដូណាល់ ត្រាំ លើកកម្ពស់កំណែទម្រង់តុលាការ ព្រហ្មទណ្ឌ និងដោះស្រាយវិសមភាពពូជសាសន៍ នៅទូទាំងសហរដ្ឋអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្នេះ តាមសេចក្តីរាយការណ៍ពី ទីភ្នាក់ងារសារព័ត៌មាន Us News មន្ត្រីតំណាងសេតវិមាន និងក្រសួងយុត្តិធម៌ នៅមិនទាន់ធ្វើការឆ្លើយតប នឹងសំណើសុំឲ្យផ្តល់សេចក្តី អត្ថាធិប្បាយណាមួយ ស្តីពីរឿងនេះនៅឡើយនោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top