ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Luis Suarez និងខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Edinson Cavani ព្រមទាំងកីឡាករខ្សែការពារអន្តរជាតិ Diego Godin បានវិលត្រឡប់មកមានឈ្មោះក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយវិញហើយត្រៀមសម្រាប់ការប្រកួតមិត្តភាពទល់នឹងហុងគ្រីនិងអាហ្សង់ទីន។
កីឡាករឆ្នើមទាំងបីបានខកខានការប្រកួតមិត្តភាពរបស់អ៊ុយរ៉ាហ្គាយទល់នឹងប្រទេសប៉េរូកាលពីខែមុនដោយសារតែមានបញ្ហារបួសមួយចំនួនប៉ុន្តែចាប់តាំងពីពេលនោះពួកគេបានត្រលប់ទៅលេងនៅក្លឹបរៀងៗខ្លួនវិញ។
គ្រូបង្វឹកក្រុមលោក Oscar Tabarez ក៏បានរួមបញ្ចូលទាំងខ្សែបម្រើរបស់ក្លិប Real Madrid កីឡាករ Fede Valverde និងខ្សែប្រយុទ្ធក្លឹប Girona កីឡាករ Cristhian Stuani ផងដែរក្នុងការប្រកួតទាំង២នេះ៕
ប្រែសម្រួល:ស៊ុនលី
