BRUSSELS ៖ សហគមន៍អ៊ឺរ៉ុប បានអនុម័តថវិកា ចំនួន២,៩ពាន់លានអឺរ៉ូ ក្នុងការឧបត្ថម្ភគាំទ្រ ពីបណ្តាប្រទេស ជាសមាជិកចំនួន ១២ សម្រាប់គម្រោងទី២នៅអឺរ៉ុប ដើម្បីអភិវឌ្ឍ ឧស្សាហកម្មអាគុយអគ្គិសនី និងងាកចេញពីការពឹងផ្អែក របស់ខ្លួនលើការនាំចូលអាស៊ី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
គណៈកម្មាធិការប្រតិបត្តិ របស់សហភាពអ៊ឺរ៉ុប បានលុបចោលផែនការ ឧបត្ថម្ភថវិកាចំនួន ៣,២ ពាន់លានអឺរ៉ូ ដោយប្រទេសចំនួន៧កាលពីខែធ្នូឆ្នាំ ២០១៩ ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងការច្នៃប្រឌិត នៅក្នុងវិស័យ សំខាន់មួយ ដែលអឺរ៉ុបកំពុងដើរយឺត ជាងគូប្រកួតប្រជែងនៅអាស៊ី ។ សហគមន៍អ៊ឺរ៉ុប រំពឹងថា តម្រូវការអាគុយនឹងកើនឡើង យ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ បាននិយាយថា មូលនិធិសាធារណៈចុងក្រោយត្រូវបានគេរំពឹងថា នឹងបើកប្រាក់បន្ថែមចំនួន៩ ពាន់លានអឺរ៉ូក្នុងការវិនិយោគឯកជន ។
គណៈកម្មការនេះបានបន្តថា គម្រោងពាក់ព័ន្ធនឹងប្រទេសអូទ្រីស បែលហ្ស៊ិក ក្រូអាត ហ្វាំងឡង់បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ប៉ូឡូញ ស្លូវ៉ាគី អេស្ប៉ាញ និងស៊ុយអែតនឹង គ្របដណ្ដប់លើខ្សែសង្វាក់ផលិតកម្ម ទាំងមូលចាប់ពីការទាញយករ៉ែរហូត ដល់ការរចនាការផលិតថ្ម និងកែឆ្នៃឡើងវិញ ។
ក្រុមហ៊ុន Tesla មានទីស្នាក់ការនៅកាលីហ្វ័រញ៉ា កំពុងសាងសង់រោងចក្រអឺរ៉ុបដំបូងគេ នៅតំបន់ប៊ែរឡាំង ។ ក្រុមហ៊ុន Tesla រំពឹងថានឹងផលិត រថយន្តអគ្គិសនីបាន ១៥០,០០០គ្រឿងក្នុងមួយឆ្នាំនៅរោងចក្រថ្មី ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២១ ដោយគ្រោងនឹងបង្កើន ចំនួននេះដល់កន្លះលានគ្រឿង ជារៀងរាល់ឆ្នាំ៕ដោយ៖លី ភីលីព