ព័ត៌មានអន្តរជាតិ

មហាអំណាចអាមេរិក-ចិន ប្រឈមនឹងជំរើសដ៏ចាំបាច់ម្តងទៀត លើទំនាក់ទំនងទ្វេភាគី

ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិកលោក Cui Tiankai បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសចិន កំពុងប្រឈមមុខនឹង“ ជម្រើសដ៏មានសារប្រយោជន៍មួយម្តងទៀត” នៃការធ្វើឲ្យ ចំណងមិត្តភាពទ្វេភាគី វិលត្រឡប់ទៅរកផ្លូវត្រូវវិញ នៅក្នុងគន្លងប្រវត្តិសាស្ត្រ។

លោកបានធ្វើការកត់សម្គាល់ នៅឯកិច្ចសន្ទនាតាមអ៊ីធឺណិតរវាងចិន និងសហរដ្ឋអាមេរិកថា “សមិទ្ធិផលកន្លងមក និងការកែតម្រូវនាពេលអនាគត” ដែលរៀបចំឡើង ដោយសមាគមប្រជាជនចិន ដើម្បីសន្តិភាព និងការដកហូតអាវុធ និងមជ្ឈមណ្ឌល Carter នៅល្ងាចថ្ងៃពុធ។

អ្នកការទូតរូបនេះបានលើកឡើងថា “ថ្ងៃស្អែកគឺជាខួបលើកទី៤២ នៃដំណើរទស្សនកិច្ចរបស់លោក Deng Xiaoping ទៅកាន់សហរដ្ឋអាមេរិក”។

កាលពី ៤២ឆ្នាំមុនលោក Deng និងបន្ទាប់មកប្រធានាធិបតីអាមេរិក លោក Jimmy Carter បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរ “អាចបំបែកផ្ទាំងទឹកកកនៃសង្រ្គាមត្រជាក់ និងកើនឡើងលើសពីភាពខុសគ្នា ខាងមនោគមវិជ្ជា” ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top