ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ដោយាសារជំងឺកូវីដ១៩ បន្ថែមទៀតចំនួន១.២៨៣នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា រដ្ឋាភិបាលបានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីមានអ្នកស្លាប់ ចំនួន១.២៨៣នាក់បន្ថែមទៀត ដោយសារវីរុសកូរ៉ូណា និងមានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៦៣.៥២០នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុប បានកើនឡើងដល់២២០.១៦១នាក់ និងមានអ្នកឆ្លងជំងឺចំនួន៨.៩៩៦.៨៧៦នាក់ ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាត កាលពីចុងខែកុម្ភៈ ។

រដ្ឋសៅប៉ូឡូ ដែលស្ថិតនៅភាគអាគ្នេយ៏នៃប្រទេស ដែលមានពលរដ្ឋ រស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេស បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺចំនួន១.៧៣១.២៩៤នាក់ និងមានអ្នកស្លាប់ចំនួន៥២.១៧០នាក់ បន្ទាប់មកមានរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន៥០៩.១១៣នាក់ និងមានអ្នកស្លាប់ចំនួន២៩.២៣០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top