ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការណាតូ ស្នើឲ្យមានការពិនិត្យ និងត្រៀមលក្ខណៈខ្ពស់ឡើង សម្រាប់ការប្រជែងណាមួយ

បរទេស ៖ អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅពេលថ្មីៗនេះថា អង្គការណាតូ ត្រូវតែបង្កើតវិធីសាស្ត្រ សកលមួយ និងធ្វើការងារឲ្យកាន់តែជិតស្និទ្ធខ្លាំងឡើង ជាមួយប្រទេសលទ្ធិប្រជាធិបតេយ្យនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

ដោយលើកឡើងពីការរាតត្បាតឆ្លង នៃជម្ងឺកូវីដ១៩ លោក បានមានប្រសាសន៍ ប្រាប់កិច្ចប្រជុំរយៈពេលមួយថ្ងៃ របស់ប្រធានសម្ពន្ធមិត្តការពារជាតិ នៃអង្គការយោធា ឲ្យធ្វើការធានាថា អង្គការណាតូ នឹងនៅតែសមស្របដើម្បីប្រឈមមុខ នឹងការប្រជែងណាមួយ នាពេលអនាគត ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា លោកអគ្គលេខាធិការអង្គការ សម្ពន្ធមិត្តយោធានេះ បានមានប្រសាសន៍បន្ថែមទៀត យ៉ាងដូច្នេះថា “កងកម្លាំងប្រដាប់អាវុធ របស់យើង មានការប្រាកដ ក្នុងចិត្តថា វិបត្តិសុខភាពនេះ មិនបានក្លាយជាវិបត្តិសន្តិសុខនោះទេ ប៉ុន្តែជម្ងឺកូវីដ១៩ មិនបានធ្វើឲ្យភាព លំបាកផ្សេងទៀត ទៅឆ្ងាយនោះទេ”។

គួរបញ្ជាក់ថា ឯកសារណាតូឆ្នាំ២០២០ ដែលមានកម្រាស់៦០ទំព័រ ដែលបានចេញ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បានពន្យល់អំពីផែនការ យុទ្ធសាស្ត្រដល់ឆ្នាំ២០៣០ និងលើកឡើងចំៗ នូវការគម្រាមកំហែងពីចិន ចំពោះសន្តិសុខណាតូនិងសន្តិសុខ របស់ប្រទេសជាសមាជិក ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top