ព័ត៌មានអន្តរជាតិ

សោកនាដកម្មមួយ កាលពីឆ្នាំ១៩៩៦ មនុស្ស៣៤០នាក់ បាត់បង់ជិវិតដោយសារ លិចសាឡាងនៅឥណ្ឌូនេស៊ី

នៅថ្ងៃទី២១ ខែមករាកាលពីឆ្នាំ ១៩៩៦ នាវាចម្លងមួយគ្រឿងបានលិច នៅក្នុងព្យុះ ដែលមិននឹកស្មាន ដល់មួយនៅឆ្នេរ សមុទ្រស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ដែលជាលទ្ធផល វាបានសម្លាប់មនុស្ស រហូតទៅដល់៣៤០នាក់ ។

សាឡាងចម្លងអ្នកដំណើរ ដែលមានឈ្មោះGurita ទម្ងន់៥៥៥តោន ត្រូវបានគេប្រើ ដើម្បីដឹកអ្នកដំណើរក្នុងការឆ្លងទៅមក រវាងកោះនានានៅឥណ្ឌូនេស៊ី ។
នៅថ្ងៃទី២១ ខែមករា កាលពីឆ្នាំ១៩៩៦ វាត្រូវបានដាក់ឲ្យធ្វើដំណើរ ក្នុងផ្លុវរយៈខ្លីមួយចេញ ពីទីក្រុងហ្សាកាតា ទៅសាបាង ដែលស្ថិតនៅភាគខាងជើង ប្រទេសឥណ្ឌូនេស៊ី ។ ទោះបីជាចំនួនពិតប្រាកដ មិនអាចកំណត់ បានក៏ដោយប៉ុន្តែគេអាចសន្មតបានថា មានមនុស្សប្រហែលជា៤០០នាក់ ដែលបានជិះពីលើនាវានេះ នៅពេលវាចាប់ផ្តើម
ចាក់ចេញពីផែ ។

Guritaបានលិចភ្លាមៗ ហើយទឹកដែលនៅព័ទ្ធជុំវិញ បានហូរចាក់បំពេញពីលើសាឡាង យ៉ាងរហ័សហើយក្នុងពេលជាមួយគ្នាដែរ ត្រីឆ្លាមបានសម្លាប់ ខាំយកទាំងមនុស្ស
ដែលស្លាប់និងរស់ ។ មិនមានក្រុមការងារជួយសង្គ្រោះ បានមកដល់ភ្លាមៗឡើយ ក្នុងនោះមានក្មេងស្រីម្នាក់ ដែលបានបណ្តែតខ្លួននៅលើសមុទ្រ អស់រយៈពេល១៦ម៉ោងទើប
អាចប្រទះឃើញប៉មត្រួតពិនិត្យ ហើយនាងបានក្លាយទៅជាមនុស្សទី៤៧ ប៉ុណ្ណោះដែលបានរួចជីវិត ពីឧប្បទ្ទេវហេតុដ៏អាក្រក់មួយនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top