បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា មកដល់ពេលនេះអត្រា នៃពលរដ្ឋអាមេរិក ដែលបាត់បង់ការងារ ហាក់ដូចជាបានក្លាយ ទៅជាបញ្ហាដ៏ធំបំផុត សម្រាប់ប្រធានាធិបតីថ្មី លោក Joe Biden ក្នុងការដោះស្រាយ។
ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ពលរដ្ឋអាមេរិក ដែលបានចុះឈ្មោះ ក្នុងនាមជាអ្នក ដែលអត់ការងារ ធ្វើមានចំនួន ៨៧៤ ០០០នាក់ បន្ថែមទៀតហើយចំនួននេះ មានការធ្លាក់ចុះតែបន្តិចប៉ុណ្ណោះ ប្រៀបធៀប ទៅនឹងចំនួន ដែលត្រូវបានចុះឈ្មោះ កាលពីសប្តាហ៍មុន ដែលមានប្រមាណជា៩១៤ ០០០នាក់។
ទោះបីជាយ៉ាង ណាក្តីអត្រា អ្នកអត់ការងារធ្វើនៅតែបន្តកើនឡើង ប៉ុន្តែក្នុងទំហំធ្លាក់ចុះបន្តិច ក្នុងរយៈពេល២សប្តាហ៍ ចុងក្រោយមកត្រឹមតែ៤,៨លាននាក់ប៉ុណ្ណោះ ហើយកាលពីពេលវេលា ដូចគ្នានេះឆ្នាំទៅ អត្រានៃអ្នកចុះឈ្មោះអត់ការងារ ធ្វើនៅអាមេរិកមានត្រឹមតែ ២០០ ០០០នាក់ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។
ក្នុងដំណោះស្រាយ ជាបន្ទាន់គេបានដឹងថា លោក Joe Biden បានចុះហត្ថលេខាជាបន្ទាន់ ទៅលើកញ្ចប់ជំនួយមួយចំនួន ដើម្បីអាចបង្កើតការងារ ជូនពលរដ្ឋអាមេរិកឡើងវិញ ជាពិសេសនៅ ក្នុងវិស័យថាមពល បៃតងហើយក៏បានស្នើសុំកញ្ចប់ថវិកា ជំនួយដល់អ្នកអត់ការងារ ធ្វើប្រចាំសប្តាហ៍កើនឡើង ជាងមុនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី