អ៊ុយក្រែន៖ Emotet គឺជាសេវាកម្មឧក្រិដ្ឋកម្ម តាមអ៊ីនធើណេតដ៏គ្រោះថ្នាក់បំផុតមួយ របស់ពិភពលោក ត្រូវបានលុបចោល បន្ទាប់ពីមានសកម្មភាព សម្របសម្រួលអន្តរជាតិដ៏ធំបំផុត មិនធ្លាប់មានមួយ ប្រឆាំងនឹងឧក្រិដ្ឋជនអ៊ីនធើណេត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
ទោះបីជាវាត្រូវបានបង្កើតជាមេរោគធនាគារ ត្រូវបានរចនាឡើង ដើម្បីលួចយកព័ត៌មានហិរញ្ញវត្ថុ ក៏ដោយ Emotet បានក្លាយជាឧបករណ៍ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានជួលឲ្យឧក្រិដ្ឋជនអ៊ិនធើណេត ដើម្បីបំបែកបណ្តាញកុំព្យូទ័ររងគ្រោះ និងដំឡើងកម្មវិធីព្យាបាទបន្ថែម។
ទីភ្នាក់ងារអនុវត្តច្បាប់ នៅចក្រភពអង់គ្លេស អាមេរិកខាងជើង និងអឺរ៉ុបបានធ្វើការអស់រយៈពេលជិត ២ ឆ្នាំដើម្បីគូសផែនទី ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធនេះ មុនពេលដែលប៉ូលីសជាតិអ៊ុយក្រែន បានវាយឆ្មក់ទ្រព្យសម្បត្តិ ដើម្បីចាប់យកកុំព្យូទ័រដែលវាត្រូវបានគ្រប់គ្រង។ វីដេអូនៃការវាយឆ្មក់សកម្មភាពប៉ូលីសជាតិ នៃប្រទេសអ៊ុយក្រែន បង្ហាញពីបរិយាកាសស្មុគស្មាញ ដែលកុំព្យូទ័រកំពុងដំណើរការ និងជួរឧបករណ៍ឌីជីថលរូបិយប័ណ្ណបរទេស និងសូម្បីតែមាស ត្រូវបានរឹបអូសយកផងដែរ។
ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស (NCA) បាននិយាយថា បណ្តាញនេះ ត្រូវបានគេប្រើប្រាស់ ដើម្បីជ្រៀតចូលក្រុមហ៊ុនរាប់ពាន់ និងកុំព្យូទ័ររាប់លាន នៅទូទាំងពិភពលោកដោយក្រុមហ៊ុន Europol បានសម្របសម្រួលប្រតិបត្តិការ ជាមួយក្រុមហ៊ុន Eurojust បានពិពណ៌នាថា វាជាមេរោគ ដែលមានគ្រោះថ្នាក់បំផុត នៅលើពិភពលោក៕ ដោយ៖លី ភីលីព