កាសែតរបស់អង់គ្លេស The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃអាទិត្យទី១០ខែវិច្ឆិកានេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថាកំពុងចាប់ផ្តើមទាក់ទង់ជាមួយនឹង អ្នកចាំទីរបស់ក្លឹបAjaxម្នាក់ទាំងគួរ ឲ្យភ្ញាក់ផ្អើលទោះបីជាកុងត្រាតម្លៃ៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ត្រូវបាន បន្តឲ្យអ្នកចាំទី De Gea។
កាលពីខែកញ្ញាកន្លងទៅអ្នកចាំទីរូបនេះ បានក្លាយទៅជាកីឡាករដែលទទួល បានប្រាក់កម្រៃថ្លៃជាងគេបំផុតនៅនឹងក្លឹប ក្រោយការចុះកុងត្រាថ្មីប៉ុន្តែទោះបី ជាយ៉ាងណាក្តី Man United នៅតែបន្តមានគម្រោង ចំណាយលុយប្រមាណជា៥០លាន ផោនទិញយកអ្នកចាំទីវ័យក្មេងឆ្នើមកីឡាករ Andre Onana បន្ថែមទៀត។
កាលពីពេលថ្មីៗនេះក្លឹប Ajax ក៏បានបដិសេធសំណើរដ៏ច្រើន សន្ធឹកសន្ធាប់ផងដែរពីសំណាក់ក្លឹបSpursនិងPSG ចំពោះការចង់បានកីឡាករអ្នកចាំទីកាម៉េរូនរូបនេះ ប៉ុន្តែបានបញ្ជាក់ប្រាប់ថានឹងបន្តផ្តល់ ព័ត៌មានបន្ថែមប្រសិនបើផែនការ លក់កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងអាចធ្វើឡើងវិញបាន៕
ប្រែសម្រួល:ស៊ុនលី
